ឯកឧត្តម យ៉ង់ សែម អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨
នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ គណៈកម្មការទី១ព្រឹទ្ធសភា និងក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៨ បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាព ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ និងជាប្រធានក្រុម ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួន០៣គឺ៖
១-ស្តាប់សេចក្តីរាយការណ៍របស់មន្ត្រីនាយកស្រាវជ្រាវទូទៅ និងនាយកដ្ឋានស្រាវជ្រាវច្បាប់ ស្តីពី៖
-គម្រោងជួបសវនាការជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។
-គម្រោងជួបសវនាការជាមួយក្រសួងកិច្ចការនារី។
-ករណីសំណើសុំរបស់តំណាងជនជាតិដើមភាគតិច១៦នាក់ មកពី១៦អំបូរជនជាតិ ដើម្បីបង្ហាញ និងសុំពិគ្រោះយោបល់ផ្តល់ធាតុចូលក្នុងសេចក្តីព្រាងវិសោធនកម្ម ច្បាប់ស្តីពីតំបន់ការពារធម្មជាតិឆ្នាំ២០០៨ និងច្បាប់ស្តីពីព្រៃឈើឆ្នាំ២០០២។
២-ត្រៀងរៀបចំរបាយការណ៍ និងលទ្ធផលការងារប្រចាំឆ្នាំ២០២២។
៤-ពិនិត្យពិភាក្សាលើបញ្ហាផ្សេងៗ និងការចូលរួមជាមតិយោបល់របស់ឯកឧត្តមសមាជិកអង្គប្រជុំ។
កិច្ចប្រជុំនេះប្រព្រឹត្តនៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធាន លេខាធិការ សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា និងសមាជិក សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី១ព្រឹទ្ធសភា និងមន្ត្រីលេខាធិការអមក្រុមភូមិភាគទី៨។
ប្រភព៖នាយកដ្ឋានព័ត៌មាន